ខ្មែរប៉ុស្ដិ៍ Close

ចំណាយពេល ២នាទីអានរឿងពស់ និងរណាបន្តិចមើល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ នគរគំនិត 64
ចំណាយពេល ២នាទីអានរឿងពស់ និងរណាបន្តិចមើល ចំណាយពេល ២នាទីអានរឿងពស់ និងរណាបន្តិចមើល

មានពស់មួយក្បាលបានចូលក្នុងហាងរោងជាងមួយ ពស់នោះបានលូនទៅប៉ះនឹងរណា ហើយក៏មុតដាច់ខ្លួនវាបន្តិច ពស់នោះមិនសុខចិត្តទេ វាក៏បកក្រោយទៅខាំដងរណា តែបែរជាឈឺមាត់ខ្លួនថែម ហើយពស់នោះនៅតែមិនអស់ចិត្ត វាក៏បានយខ្លួនទៅរំរណារ តែវាបានត្រឹមតែធ្វើអោយពស់នោះឈឺខ្លាំងលើសដើមដល់ចេញឈាមជោគជាំ ដោយសារតែពស់បានប្រើកំលាំងខ្លាំងទៅៗ រហូតវាក៏បានស្លាប់ដោយធ្មេញរណាត្រលប់មកមើលពីជីវិតមនុស្សវិញ ពេលខ្លះយើងខឹងស្អប់អ្នកណាដែលធ្លាប់ធ្វើបាបយើង ឫ​គេបានធ្វើបាប​អារម្មណ៍​របស់យើង យើងចងសងសឹកវិញណាស់ តែការសងសឹកខ្លះបានត្រឹមធ្វើបាបខ្លួនឯងដូចពស់មួយក្បាលនេះចឹងការសងសឹកពិតគឺជាការអត់ឱនឫដើរចេញធ្វើមិនដឹង សត្រូវ​របស់អ្នកប្រាកដជាបរាជ័យ ពេលណាដែលពួកគេធ្វើបាបអ្នកហើយអ្នកនៅតែរស់នៅបានសុខ ដោយការធ្វើបាបរបស់គេមិនអាចរំខានការគិតអ្វីរបស់អ្នកឡើយ។

*សុទិដ្ឋិ​និយម​ហើយអត់ឱនជានិច្ច!!!