ខ្មែរប៉ុស្ដិ៍ Close

កុំ​ឲ្យ​ស៊យ ទិញ PRIUS មួយទឹក​ជិះ​ ពិនិត្យ​ឲ្យ​ច្បាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ នគរគំនិត 25
កុំ​ឲ្យ​ស៊យ ទិញ PRIUS មួយទឹក​ជិះ​ ពិនិត្យ​ឲ្យ​ច្បាស់ 2010 Toyota Prius

PRIUS ជា​រថយន្ត HYBRID ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ព្រោះ​វា​មាន​រាង​តូច​ស្អាត ហើយ​ស៊ីសាំងតិច​។ មុន​ទិញ​រថយន្ត Hybrid នេះ អ្នក​គួរ​ចាំបាច់​ពិនិត្យ​ប៉ុន្មាន​ចំណុច​នេះ​ជា​មុន​សិន។

១. ឆ្នាំ​ផលិត​

Toyota បញ្ចេញ​លក់​លើ​ទីផ្សារ​រថយន្ត PRIUS តាំង​ស៊េរី​ឆ្នាំ ១៩៩៧ រហូត​ដល់​ស៊េរី​ឆ្នាំ២០១៧ បាន ៤ ជំនាន់​ហើយ។ នៅ​ស្រុក​ខ្មែរ គេ​និយម​នាំ​ចូល​ចាប់​ពី​​ស៊េរី​ឆ្នាំ ២០០០ ដល់ ២០១២។

លោក ណារឿន អ្នក​ជំនាញ​ជួសជុល​រថយន្ត​មួយ​រូប​បាន​លើកឡើងថា រថយន្ត​ PRIUS ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ឡើង មិន​សូវ​ជួប​បញ្ហា​ប៉ុន្មាន​ទេ​តែ​បើ​ស៊េរី​ក្រោម ២០០៤ វិញ​ មាន​បញ្ហា​ច្រើន​បន្តិច​ គួបផ្សំ​​គ្រឿង​បន្លាស់​ក៏​ពិបាក​រក​ដែរ។

២. ប្រយ័ត្ន​ផ្នែក​ខាង​មុខ

រថយន្ត PRIUS គេ​បារម្ភ​បំផុត​ផ្នែក​ខាង​មុខខ្លាច​មាន​ប្រវត្តិ​ធ្លាប់​បះទង្គិច​ធ្ងន់ធ្ងរ ដោយសារ​វា​ផ្តុំ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​និង​មុខងារ​បញ្ជា​សំខាន់ៗ ​​ដែល​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់លាស់។

៣. មើល​ចម្ងាយ​គីឡូ​

ប្រយ័ត្ន​ទិញ​ប៉ះ​ឡាន​ដែល​គេ​​កែ​ចម្ងាយ​គីឡូ​លើ​កុងទ័រ ព្រោះ​ឡាន PRIUS ​ដែល​គេ​កែ​ចម្ងាយគីឡូ តែង​តែ​ជួប​បញ្ហា​ខួច​ផ្នែក​ម៉ាស៊ីន​​និង​បញ្ហា​ផ្សេងៗ​ទៀត។ រយៈ​គីឡូ​ដែល​គួរ​ជ្រើសរើស​នោះ​ពី​​ ១០ម៉ឺន​គីឡូម៉ែត្រ​​ទៅ ​២០ម៉ឺន​គីឡូម៉ែត្រ​ជា​កម្រិត​មធ្យម។

៤. បញ្ហា​ទឹក​ថ្នាំ​និង​តួ​ឡាន​

​​ទឹក​ថ្នាំឡាន​ក៏​ជាចំនុច​សំខាន់​ខ្លាំង​​ដែរ​បើ​សិន​ជា​វា​ត្រឹម​ការ​បាញ់​បន្តិច​បន្តួច​វា​មិន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ការ​បាញ់​ឡាន​ទាំង​មូល​តែ​ម្ដង​​វា​​​គួរ​ឲ្យ​បារម្ភ​ ព្រោះ​ថា​អ្នក​អាច​ទិញ​ប៉ះ​ឡាន​ដែល​គេ​កាត់​ត​(ឡាន​ផ្សា​ត​គ្នា)។

2010 Toyota Prius

៥. ចំណុច​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​

ម៉ាស៊ីនត្រជាក់ អាគុយ ប្រព័ន្ធភ្លើង ជើងក្រោម ជា​រឿង​ដ៏​ឈឺក្បាល​​ដែល​​​រថយន្ត Prius ឧស្សាហ៍​ជួប​បញ្ហាកើត​មាន​ញឹកញាប់​បំផុត៕

អត្ថបទ៖​ សប្បាយ

អត្ថបទទាក់ទង