ខ្មែរប៉ុស្ដិ៍ Close

ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា អំពាវនាវឱ្យជនរួមជាតិខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាស្អែកនេះឲ្យបានគ្រប់ៗគ្នា

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 32
ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា អំពាវនាវឱ្យជនរួមជាតិខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាស្អែកនេះឲ្យបានគ្រប់ៗគ្នា ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា អំពាវនាវឱ្យជនរួមជាតិខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាស្អែកនេះឲ្យបានគ្រប់ៗគ្នា

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយអំពាវនាវ ឱ្យជនរួមជាតិខ្មែរទាំងអស់ ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ជនរូបជាតិ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»

ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឲ្យសោះ។

ព្រះអង្គមានព្រះបន្ទូលជំរុញឱ្យជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី៕

អត្ថបទទាក់ទង