អានចប់ទប់ទឹកភ្នែកមិនបាន! ម្ដាយម្នាក់ខ្លោចចិត្តបានរៀបរាប់ថា កូនស្រីកើតមកមានជម្ងឺប្រចាំកាយ ហើយអាយុខ្លី
ជារឿងមួយគួរឲ្យសោកស្តាយ ដោយអតីតតារាចម្រៀងម្នាក់ឈ្មោះ វង់ វិចិត្រ ជួបទុក្ខប៉ុនភ្នំព្រោះប្អូនស្រីឈ្មោះ វង់ ច័ន្ទសូលីកា បានលាចាកលោក កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយសារតែជម្ងឺរោគាពាធ។ យ៉ាងណាមិញ អ្នកស្រី ភាង ថេត ដែលជាម្តាយវិញ ក៏បានបង្ហោះសារសោកស្តាយពោរពេញដោយទុក្ខសោកមិនអាចនឹងកាត់បាន ដែលកូនស្រីកើតមកមានជម្ងឺប្រចាំកាយ មានរាងកាយស្គមស្គាំង ហើយអាយុខ្លីដូច្នេះ។ ដោយអ្នកស្រីបានសរសេរសារដែលអានហើយសឹងតែទប់ទឹកភ្នែកមិនជាប់ ក្នុងសារទាំងមូលសរសេររៀបរាប់ថា៖
“ចាប់ពីថ្ងៃនេះទៅម៉ាក់លែងបានមើលថែកូនលែងបានបញ្ចុកបាយនំចំណីលែងបានមុជទឹកស្លៀកសម្លៀកបំពាក់រៀបចំឱ្យកូនទៅរៀន ឬចូលរួមកម្មវិធីផ្សេងៗលែងបានឮសំលេងកូនប្រាប់ម៉ាក់ថាកូនចង់ញុាំនេះកូនចង់ញុាំនោះកូនឃ្លានណាស់កូនចង់ទៅហេបភីហ្វេមីលីចង់ទៅដើរលេងកោះពេជ្រ អីុអន ឱ្យល្ហើយខួរក្បាលក្រែងកូនបានជា។ លែងបានលឺពាក្យថាកូនចង់ឱ្យម៉ាក់បំពេកូនចង់បានសក់វែងដូចម៉ាក់លែងលឺកូនហៅម៉ាក់ប៉ា អាហ៊ា ពិសារបាយលែងបានឃើញគ្រប់សកម្មភាពដែលកូនតែងតែលេងជាមួយម៉ាក់សិតសក់ឱ្យម៉ាក់ថើបម៉ាក់នឹងពាក្យដែលកូនធ្លាប់ប្រាប់ម៉ាក់ថាកូនស្រលាញ់ម៉ាក់ស្រលាញ់ប៉ា់ហ៊ាវែង ហ៊ាឆាយ ហ៊ាហាប់។
ចុះហេតុអីពេលនេះកូនដាច់ចិត្តទៅចោលពួកយើងគ្រប់គ្នាឱ្យពួកយើងសោកសង្រេងស្ទើរដាច់ខ្យល់រៀងៗខ្លួនឱទេវតាលោកអើយហេតុអីក៏លោកធ្វើបាបពួកយើងយ៉ាងនេះឱ្យពួកយើងជួបគ្នាបានតែ ៨ឆ្នាំម៉្តេចមិនឱ្យពួកយើងជួបគ្នាបានយូរជាងនេះចឹង? ក្រោយពីកូនទៅបាត់សភាពក្នុងផ្ទះហាក់ដូចជាស្ងាត់ជ្រងំប្រៀបបាន់បាត់មនុស្សរាប់ពាន់រាប់លាននាក់ឃើញរូបថតនេះម៉ាក់ខ្លោចផ្សាណាស់ពេលឈឺខ្លាំងនៅពេទ្យកូនឆ្លៀតដូររូបនៅលើអេក្រង់ដោយដាក់តែរូបម៉ាក់ម្នាក់ឯងចុះរូបដែលមានរូបកូនហេតុអីកូនមិនដាក់នេះកូនចង់ប្រាប់ម៉ាក់ថាចាប់ពីថ្ងៃនេះតទៅគឺមានតែម៉ាក់ម្នាក់ឯងអត់មានកូនទៀតទេមែនទេ? ចឹងសូមវិញ្ញាណខន្ធកូនបានទៅកាន់សុគតិភពមានរូបរាងស្អាតរៀនឆ្លាតមានបានជួបតែគ្រួសារដែលចេះសណ្តោសប្រណីអាណិតស្រលាញ់កូននិងឱ្យកូនមានអាយុវែងកុំឱ្យដូចជាតិនេះទៀត”៕
ប្រភព៖ komsan