ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ ជួបសំណេៈសំណាល ជាមួយកម្មករ កម្មការនី ឃុំដូង សរុប ១៧៣នាក់

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 57
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ ជួបសំណេៈសំណាល ជាមួយកម្មករ កម្មការនី ឃុំដូង សរុប ១៧៣នាក់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ ជួបសំណេៈសំណាល ជាមួយកម្មករ កម្មការនី ឃុំដូង សរុប ១៧៣នាក់

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលតាកែវ និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី​  នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាន​អញ្ចើញជួបសំណេៈសំណាល ជាមួយកម្មករ កម្មការនី ឃុំដូង សរុប ១៧៣នាក់។​

ក្នុង​ពេល​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កម្មករ កម្មការីនី​នាឱកាសនោះ​ដែរ ឯកឧត្តម​បណ្ឌិត ជា វ៉ាន់​​ដេត ក៏បាន​ជួប​ជាមួយកម្មករ​ កម្មការនី​ ដែលជួបគ្រោះក្រឡាប់រថយន្ត កាលពីយប់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧​ កន្លងទៅ និង​បាន​​ឧបត្ថម្ភថវិកាបន្ថែម ​១នាក់​ ៥ម៉ឹនរៀល និងកម្មការនី ១ នាក់របួសធ្ងន់ជួយថវិកា៤០ ម៉ឺនរៀលហើយចូលបុណ្យគ្រួសារសពកម្មការនី​​ ៨០ ម៉ឺនរៀល​ ​ និងក្រុមការងារអមដំណេីរ​ ១៨ម៉ឺនរៀល​​។​

ការជួប​ជាមួយ​កម្មករ កម្មការីនី​នោះ​ដែរ មាន​ការ​ចូលរួមពី​ ឯកឧត្តម​ គឹម​ រ័ត្នវិសិដ្ឋ ប្រធានក្រុមការងារចុះ ឃុំដូង ឯកឧត្តម ខាយ ឃុនហេង ប្រធានក្រុមារងារថ្នាក់កណ្តាលចុះជួយឃុំលំពង់ និង ឯកឧត្តម អស់​លោក លោកស្រី ក្រុមការងារ លោកអភិបាល​ អភិបាលរង​ មេឃុំ និង​មេភូមិផងដែរ។

 

អត្ថបទទាក់ទង