ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ តើអ្នកណានៅក្បែរយើងពេលយើងជួបទុក្ខ លំបាក?

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 58
ទស្សនៈកូនខ្មែរ៖ តើអ្នកណានៅក្បែរយើងពេលយើងជួបទុក្ខ លំបាក? ទស្សនៈកូនខ្មែរ៖ តើអ្នកណានៅក្បែរយើងពេលយើងជួបទុក្ខ លំបាក?

រដូវទឹកជំនន់ចូលមកដល់ធ្វើឲ្យខ្ញុំនឹងស្រណោះវាលស្រែ វាលស្រូវ ដំណាំ បន្លៃ បង្ការ គោអំពែ ជ្រូក មាន់ ទា ដែលត្រូវទឹកជន់លិច។ ពួកយើងជាកសិកររស់នៅទីជនបទស្រុកស្រែចម្ការពិតជាជួបបញ្ហាធំនៅរដូវទឹកជំនន់ធំម្តងៗ។ ពួកយើងពិតជាព្រួយ បារម្ភពីកូនចៅ ដែលខកខានមិនបានទៅរៀន ឬខ្លាចក្រែង មានសត្វអសិរពិសមកយាយី ពេលយប់ព្រលប់ បារម្ភពីផ្ទះ សម្បែងក្រែងត្រូវភ្លៀងខ្យល់ ខ្លាំងរបើកទៅជាមួយ….

ទោះជាយ៉ាងណា ក្តីព្រួយបារម្ភ និងភាពរងាររបស់ពួកយើងហាក់ បានជំនួសដោយភាពកក់ក្តៅឡើងវិញនៅពេលឃើញមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លាត់ដៃអាវ មួរជើងខោ ចុះជួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ។ ជាពិសេសជាងនេះទៅទៀត យើងមានក្តី រំភើបមកពុះជ្រែកក្តីព្រួយបារម្ភ ធ្វើឲ្យអារម្មណ៍ហ្មងសៅ ទាំង ឡាយហាក់រលាយបាត់អស់នៅពេលលឺសេចក្តីណែនាំរបស់កូនកសិករម្នាក់ដែលកំពុងធ្វើជានាយករដ្ធមន្ត្រីគឺលោកហ៊ុន សែនបានបញ្ជាឲ្យ អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រៀមចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលមានទឹកជំនន់ដោយចៀសវាងដាច់ខាតមិនឲ្យពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។ 

ការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភាពសស្រាក់សស្រាំរបស់មន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគឺពិតជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការជួយសម្រាល បន្ទុកទាំងផ្លូវកាយនិងផ្លូវចិត្តដល់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ គេអាចនិយាយបានថា ពេលមានទុក្ខមានមុខមន្ត្រីចុះជួយប្រជាពលរដ្ឋ។ កាកបាទក្រហមកម្ពុជាឯណោះក៏ធ្វើការងារ យ៉ាងសកម្ម និងយ៉ាងលំបាកណាស់ដែរក្នុងអំឡុងពេលដែល ពលរដ្ឋជួបគ្រោះអាសន្ន។ សកម្មភាពបែបនេះកើតមាននៅគ្រប់ទីកន្លែង។ បើទោះជាមិនអាចជួយបានទាំងស្រុង ប៉ុន្តែ សកម្មភាពនេះបានផ្តល់ភាពកក់ ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត វាបានបង្ហាញអំពីការទទួលខុសត្រូវនិងការបម្រើរាស្ត្រពីសំណាក់មន្ត្រីអាជ្ញាធរ សមដូចទ្រឹស្តីថាមន្ត្រីជាអ្នកបម្រើរាស្ត្រ គឺមិនមែនចៅហ្វាយរាស្ត្រ នោះទេ។ ទ្រឹស្តីនេះហាក់កំពុងចាក់ធ្លុះបេះដូងរបស់មន្ត្រីសាធារណៈកាន់តែច្រើនឡើងៗខុសឆ្ងាយពីមុនដែលមន្ត្រីតែងតាំងខ្លួនជាអ្នកធំ ជា ចៅហ្វាយដែលគេឯងគ្រប់គ្នាត្រូវគោរពកោតខ្លាច ប៉ុន្តែ មន្ត្រីសម័យនេះ ចេះធ្វើសកម្មភាពក្នុងនាមជាអ្នកបម្រើរាស្ត្រកាន់តែល្អប្រសើរឡើងស្របតាម ដំបូន្មានក៏ដូចជាសកម្មភាពជាក់ស្តែងរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ 

សម្លឹងឃើញទិដ្ឋភាពទាំងនេះ ក៏ធ្វើឲ្យយើងសង្វេគម្យ៉ាងទៀតថា ពេលមានបញ្ហាធំៗដូចជាទឹកជំនន់ ឬខ្យល់ព្យុះ អគ្គិភ័យ ជាដើម គេឃើញតែមន្ត្រីអាជ្ញាធររបស់រាជរដ្ឋាភិបាលបក្សកាន់អំណាចប៉ុណ្ណោះដែលចុះជួយពលរដ្ឋ តែគេមិនដែលឃើញមុខពួកបក្សប្រឆាំងចេញមកជួយទាល់តែសោះ។ អវត្តមានទាំងស្រុងរបស់មន្ត្រីបក្សប្រឆាំងក្នុងការចុះជួយប្រជាពលរដ្ឋជារៀងរហូតមកឆ្លុះបញ្ចាំងឲ្យឃើញថា ពួកគេពូកែតែខាង រិះគន់ ពូកែខាងទើសគេ ខណៈ ដែលខ្លួនឯងមិនបានធ្វើអ្វីសោះ។ ស្រួលមិនស្រួលការចុះជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ក៏ត្រូវក្រុមនោះរិះគន់ទៀត។

គិតទៅ នៅស្រុកយើងហាក់ សម្បូរមនុស្សប្រភេទនេះខ្លាំងណាស់ ពោលគឺសម្បូរអ្នកថា តែខ្វះអ្នកធ្វើ។ នៅក្នុងសង្គមមួយ ប្រសិនបើសម្បូរអ្នកថា ច្រើន ជាងអ្នកធ្វើ ពិតជាមានផលវិបាកអវិជ្ជមានពីរដែលកើតឡើង៖ ទី១គឺ សង្គមនោះមិនសូវបានស្ងប់សុខទេដោយសារតែមួយថ្ងៃៗមានតែអ្នកអង្គុយចាំចាប់កំហុសគេមកនិយាយរិះគន់បរិហារខណៈដែលខ្លួនឯងមិនបានធ្វើអ្វីសូម្បីបន្តិច។ ទី២៖ ទឹកចិត្តអ្នក ដែលខំធ្វើមិនទទួលបានការ លើកទឹកចិត្តទេ តែបែរជាត្រូវរងការរិះគន់ បន្តុះបង្អាប់ថែមទៀត។ នេះហើយជាអ្វីដែលគេហៅថា មិនជួយចូកមិនជួយចែវ តែបែរជាយកជើងរាទឹក។ 

សរុបទៅ ពេលមានគ្រោះអាសន្នធំៗកើតឡើង ទើបយើងអាចបែងចែកច្បាស់ស្រឡះពីគ្នារវាងអ្នកធ្វើនិងអ្នកចាំតែថា ហើយនេះក៏ជាពេលវេលាដែលយើងអាចដឹងយ៉ាងច្បាស់ថា ពេលមានទុក្ខ លំបាកតើអ្នកណានៅក្បែរយើង និងចាំជួយយើងគ្រប់ពេល វេលា។ ដូច្នេះ មានតែអ្នកនៅក្បែរយើងនេះហើយដែលជាទីពឹងរបស់យើងពីព្រោះយើងមិនអាចទៅពឹងអ្នកដែលនៅឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រនោះបានទេ។ កុំថាឡើយដល់ទៅរាប់ម៉ឺនគីឡូម៉ែត្រ សូម្បីកន្លងទៅនៅជិតគ្នាបង្កើយក៏ពួកគេសុខចិត្តឱបដៃមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយអង្គុយរង់ចាំចាប់កំហុសគេអ្នកខំធ្វើការ យ៉ាងសកម្ម ដោយមិនព្រមមូរដៃអាវ លាត់ជើងខោចុះទឹក ម្តងណាឡើយ។ បើមានលុយ ពួកគេសុខចិត្តទិញសំបុតរ យន្តហោះចេញទៅក្រៅប្រទេសជាជាងយកលុយទៅទិញអង្ករ ត្រីងៀតចែកជូនប្រជាពលរដ្ឋ។ តែបើធ្វើសកម្មភាពវិញ គឺដឹកនាំបាតុកម្មវាយបំផ្លាញរោងចក្រ បិទផ្លូវឲ្យស្ទះចរាចរណ៍ធ្វើឲ្យគេខាតបង់ និងក្តៅក្រហាយ។ 

ដូច្នេះ យើងទាំងអស់គ្នានឹងចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសអ្នក ដែលនៅក្បែរយើង ហើយ តែងមានវត្តមានពេលយើងជួប

ទុក្ខលំបាក៕

ដោយ៖ កសិករម្នាក់ក្នុងខេត្តកំពង់ស្ពឺ

      

អត្ថបទទាក់ទង