ខ្មែរប៉ុស្ដិ៍ Close

    ទូច ស្រីល័ក្ខ ចង់ជួយលោកតាវ័យជរាម្នាក់ តែមិនដឹងទីកន្លែងរស់នៅ សូមជួយចែករំលែកផង

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 630
    ទូច ស្រីល័ក្ខ ចង់ជួយលោកតាវ័យជរាម្នាក់ តែមិនដឹងទីកន្លែងរស់នៅ សូមជួយចែករំលែកផងទូច ស្រីល័ក្ខ ចង់ជួយលោកតាវ័យជរាម្នាក់ តែមិនដឹងទីកន្លែងរស់នៅ សូមជួយចែករំលែកផង

    រូបភាពដែលបានចែកចាយពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពលោកតាវ័យជរាម្នាក់ មានសភាពក្រីក្រ និងមានរបរបកស្រកីដូង ដោយមើលហើយមានសភាពគួរឲ្យអាណិតអាសូរពេក តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ បានស៊ែរនូវវីដេអូនោះព្រមទាំងប្រកាសចង់ផ្តល់អំណោយមួយចំនួន។ ប៉ុន្តែដោយសារមានតែរូបថត និងវីដេអូ ហើយមិនមានព័ត៌មានលម្អិតពីលោកតា អ្នកនាង ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ថា៖

    “បងប្អូនណាខ្លះដឹងថាលេាកតា គាត់រស់នៅទីណាអត់ខ្ញុំចង់យកថវិការផ្ទាល់ខ្លួនរបស់ខ្ញុំយកទៅជូនលេាកតាទេាះបីតិចក្តីតែជាអ្វីដែរចៅចង់ជូនលេាកតាព្រមទាំងគ្រឿងបរិភេាគនិងសំភារៈបន្តិចបន្តួច share អេាយបានដឹងដល់លេាកតាផង”។

    ក្រោយពី ទូច ស្រីល័ក្ខ បានស៊ែរប្រកាសស្វែងរកលោកតា ក៏មានបងប្អូនមួយចំនួនបានផ្តល់ព័ត៌មានថា លោកតារូបនេះមិនមែនជាជនជាតិកម្ពុជាឡើយ ដោយមានអ្នកខ្លះថាជាជនជាតិថៃ និងមានអ្នកខ្លះថាជា ហ្វីលីពីន។ យ៉ាងណាក្តីការប្រកាសស្វែងរកលោកតា ដើម្បីផ្តល់ជំនួយ របស់អ្នកនាង ទូច ស្រីល័ក្ខ ធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកនាង៕