ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ ផ្អាកការចរាចរនៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បន្ទាប់ពីទឹកជំនន់វាយប្រហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
អាជ្ញាធរ ផ្អាកការចរាចរនៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បន្ទាប់ពីទឹកជំនន់វាយប្រហារ អាជ្ញាធរ ផ្អាកការចរាចរនៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បន្ទាប់ពីទឹកជំនន់វាយប្រហារ

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសតាមបណ្តាញសង្គម Facebook ឱ្យដឹងថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកការធ្វើចរាចរ នៅលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្នហើយ បន្ទាប់ពីមានការវាយប្រហារដោយទឹកជំនន់។

បើតាមលោក វ៉ី សំណាង មូលហេតុនៃការផ្អាកនេះ ដោយសារជំនន់ទឹកភ្លៀង បានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១៥ (ព្រះសីហនុ)។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តទាំងពីរ បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងទៅខេត្តព្រះសីហនុ និងខេត្តកោះកុងប្រើប្រាស់ផ្លូវជាតិលេខ៤១ និង ផ្លូវជាតិលេខ៣ជំនួសវិញ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យភូមិ/ឃុំ ស្រែចម្ការមួយចំនួន រងការលេចលង់។ ចំណែកការិយាល័យបោះឆ្នោតមួយចំនួន នៅក្នុងខេត្តចំនួន៥ បានរងផលប៉ះពាល់ដោយទឹកជំនន់នេះ ក្នុងនោះរួមមានខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ និងខេត្តកំពង់ចាមជាដើម។ នៅខេត្តកំពង់ស្ពឺ ដែលរងការលិចលង់ធ្ងន់ធ្ងរដោយទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់ការិយាល័យបោះឆ្នោត នៅឃុំចំនួន៦។

ទន្ទឹមនឹងខេត្តកម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដីជូនដំណឹងមួយទៀត ប្រាប់អំពីស្ថានភាពរបស់ព្យុះទី៩ ឈ្មោះ សុន ទីញ (SON-TINH) ដែលនឹងជះឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ផងដែរ។

ឥទ្ធិពលនៃព្យុះនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់ច្រើនថែមទៀត ៕

អត្ថបទទាក់ទង