ពិធីបើកសិក្ខាសាលា ស្តីពីការតម្រង់ទិសដល់ភ្នាក់ងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ( LEAP)
ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តសៀមរាប បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការតម្រង់ទិសដល់ភ្នាក់ងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ( LEAP) នៅសណ្ឋាគារខេមរ៉ាអង្គរ។
កម្មវិធីនេះប្រពញរឹត្តទៅ ក្រោមការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ( LEAP) មាន ៩ក្រុង ស្រុក ស្មើនឹង ៤៧ឃុំ នៃខេត្តសៀមរាប។ ដោយឡែក ក្នុងឆ្នាំ២០១៨ខាងមុខ គម្រោងនេះត្រូវអនុវត្តជំហ៊ានមួយមាន ៩ក្រុង ស្រុក លើ ១៨ឃុំ សង្កាត់។
គម្រោងនេះមានគោលបំណងក្នុងការលើកកម្ពស់ជីវភាព និងការចូលរួមរបស់ក្រុមគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះតាមរយៈការផ្តល់ឱកាសរកប្រាក់ចំណូល និងសេវាហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដើម្បីត្រៀមផ្តល់ការគាំទ្រក្នុងករណីហានិភ៏យ ឬគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុក្នុងឃុំ សង្កាត់ នៃគោលដៅគម្រោង៕