ខ្មែរប៉ុស្ដិ៍ Close

រូបភាពទាក់ទាញជាច្រើនសន្លឹករបស់ ពិធីការិនីល្បីល្បាញ ជីមមី (Jimmy)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 3764

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ពិធីការនីស្រស់ស្អាត គឺកញ្ញា ជីមមី តាមរយៈកម្មវិធី “សិល្បៈកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ PNN ជាមិនខាន ហើយកញ្ញាក៏មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្បៈផងដែរ។ កញ្ញា ជីមមី ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាអាចនិយាយភាសាបរទេសដូចជាភាសាចិន អង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញ។

កញ្ញា ជីមមី គឺជាពិធីការិនីមួយរូបកំពុងតែមានភាពល្បីល្បាញជាខ្លាំងនាពេលបច្ចុប្បន្ននេះ នេះក៏ដោយសារតែកញ្ញាមានភាពរួសរាយ រាក់ទាក់ ពូកែនិយាយ ព្រមជាមួយទេពកោសល្យផ្សេងៗទៀត ដែលបានទាក់ចិត្តអ្នកទស្សនាជាខ្លាំង។  ហើយកញ្ញា ជីមមី ក៏មានហ្វេសប៊ុកផ្ទាល់ខ្លួនពិតប្រាកដផងដែរគឺឈ្មោះ Jimmy Meng។