ខ្មែរប៉ុស្ដិ៍ Close

    អតីតបុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​ប្រកាសធ្វើសន្និសីទកាសែត​នៅ​ថ្ងៃ​ស្អែក​ទាម​ទារ​ប្រាក់អត្ថប្រយោជន៍ការងារ​ក្រោយ​ពេលវិទ្យុអាស៊ីសេរី​ប្រកាសបិទការិយាល័យ​នៅ​ភ្នំ​ពេញ​

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1732
    អតីតបុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​ប្រកាសធ្វើសន្និសីទកាសែត​នៅ​ថ្ងៃ​ស្អែក​ទាម​ទារ​ប្រាក់អត្ថប្រយោជន៍ការងារ​ក្រោយ​ពេលវិទ្យុអាស៊ីសេរី​ប្រកាសបិទការិយាល័យ​នៅ​ភ្នំ​ពេញ​អតីតបុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​ប្រកាសធ្វើសន្និសីទកាសែត​នៅ​ថ្ងៃ​ស្អែក​ទាម​ទារ​ប្រាក់អត្ថប្រយោជន៍ការងារ​ក្រោយ​ពេលវិទ្យុអាស៊ីសេរី​ប្រកាសបិទការិយាល័យ​នៅ​ភ្នំ​ពេញ​

    លោក សុខ រដ្ឋា និងលោកស្រី អ៊ុក សាវបូរី អតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាសុីសេរីនៅប្រទេសកម្ពុជា នឹងរៀបចំធ្វើសន្និសីទកាសែត ស្តីពីការទាមទារប្រាក់អត្ថប្រយោជន៍ការងារ ក្រោយពេលវិទ្យុអាស៊ីសេរីប្រកាសបិទការិយាល័យនៅភ្នំពេញកាលពីថ្ងៃ ១២ កញ្ញា ២០១៧។

    សន្និសីទ​កាសែត​នេះ នឹង​ធ្វើ​ឡើង​នី​វេលាម៉ោង​១០ ព្រឹក នៅ​ឯPark Cafe (Calmette) មហាវិថី ព្រះមុនីវង្ស។

    ស្រប​ពេល​ជា​មួយ​គ្នានេះ​ដែរ លោក សុខ រដ្ឋា ក៏បាន​បញ្ចេញ​ឲ្យ​ដឹង​ផង​ដែរនូវ​លិខិត​មួយ​ច្បាប់​ដែល​លោកបាន​ផ្ញើ​ជូន​ទៅ​លោក វីលៀម​ ហៃ ឯកអគ្គរដ្ឋ​ទូតស​ហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ដោយ​ក្នុង​លិខិត​នោះ​ លោក សុខ រដ្ឋា បាន​សុំ​ឲ្យ​លោកឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​កម្ពុជា​ជួយ​អន្តរាគមន៍​ទៅ​ក្រុមប្រឹក្សា​ភិបាល​ការ​ផ្សាយ​នៃ​វិទ្យុអាស៊ី​សេរី​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ សហរដ្ឋ​អាមេរិក​ ដើម្បីទូ​ទាត់ប្រាក់​អត្ថប្រយោជន៍​ការងារក្រោយ​ពេល​វិទ្យុ​អាស៊ីសេរី​ប្រកាសបិទ​ការិយាល័យ​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

    ក្នុង​លិខិត​នោះ លោក សុខ រដ្ឋា ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​ ចំ​នួន​ទឹកប្រាក់​សរុប​២៨០០ដុល្លារអាមេរិក​។