ខ្មែរប៉ុស្ដិ៍ Close

ពិតជាប្លែកជាមួយបទ ” បើ​នាង​បុក​ស្រូវ ” ច្រៀងដោយនារី​​​ជន​ជាតិ​​បរទេស ជាមួយឧបករណ៍ភ្លេងខ្មែរ ចាប៉ីដងវែង

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 82
ពិតជាប្លែកជាមួយបទ ” បើ​នាង​បុក​ស្រូវ ” ច្រៀងដោយនារី​​​ជន​ជាតិ​​បរទេស ជាមួយឧបករណ៍ភ្លេងខ្មែរ ចាប៉ីដងវែង ពិតជាប្លែកជាមួយបទ ” បើ​នាង​បុក​ស្រូវ ” ច្រៀងដោយនារី​​​ជន​ជាតិ​​បរទេស ជាមួយឧបករណ៍ភ្លេងខ្មែរ ចាប៉ីដងវែង

បទចម្រៀងប្រពៃណីខ្មែរ ដែលមានចំណងជើងថា «បើនាងបុកស្រូវ» គឺជាបទចម្រៀងបែបប្រជាប្រិយមួយរបស់ខ្មែរ ដែលគេនិយមច្រៀង និងស្តាប់ លេងកម្សាន្ត ពី​សំណាក់​យុវវ័យ និងពូមីងដែលមានវ័យចំណាស់ផងដែរ។ នៅក្នុងបទម្រៀងមួយនេះ គឺមានបង្កប់ដោយអត្ថន័យអប់រំជាច្រើន ចំពោះស្រ្តីខ្មែរ។

នៅពេលថ្មីៗនេះ មាវីដេអូអំពីបទ «បើនាងបុកស្រូវ» មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គម ហ្វេសប៊ុក នោះ​គឺ​ការ​បកស្រាយ​ចម្រៀង​នេះដោយនារីជនបរទេសម្នាក់ ដែលមានឈ្មោះថា Emily Howe ជាចម្រៀងភាសាខ្មែរ ដោយអមជាមួយនឹងឧបករណ៍ភ្លេងបុរាណខ្មែរ ចាប៉ីដងវែងផងដែរ ។

នេះគឺជាការបង្ហាញពីការគោរពស្រឡាញ់ចំពោះសិល្បៈខ្មែរមួយ ដោយជនបរទេសមួយរូប ក៏ដូចជាការលើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែរ ដោយ​ប្រើ​ជាមួយ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​បែប​នេះ។

ចង់ដឹងថាចម្រៀង «បើនាងបុកស្រូវ» ច្រៀងដោយនារីបរទេស ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា!