មហាព្រឹត្តិការណ៍គុនខ្មែរដ៏ធំបំផុតប្រចាំឆ្នាំ ប្រមូលផ្តុំកំពូលអ្នកលេងក្បាច់គុនខ្មែរ ប៉ះជើងខ្លាំងអន្តរជាតិ
មហាព្រឹត្តិការណ៍គុនខ្មែរដ៏ធំបំផុតប្រចាំឆ្នាំ ប្រមូលផ្តុំកំពូលអ្នកលេងក្បាច់គុនខ្មែរ ប៉ះជើងខ្លាំងអន្តរជាតិ
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដែលទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំ GANZBERG Golden Boy Kun Khmer 2026 មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្ហាញពីក្បាច់គុនបុរានខ្មែរ ប៉ុន្តែជាស្មារតីរួបរួម ការពារ ថែរក្សា អភិរក្ស និងការផ្សព្វផ្សារគុនខ្មែរ ទៅកាន់ពិភពលោក។ កម្មវិធីនេះត្រូវបានរំពឹងថានឹងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមផ្ទាល់ និងអ្នកទស្សនារាប់លាននាក់តាមរយៈការផ្សាយបន្តផ្ទាល់។
កម្មវិធីនេះត្រូវបានចាត់ទុកថាជា មហាព្រឹត្តិការណ៍គុនខ្មែរដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ ដែលប្រមូលផ្តុំកីឡាករគុនខ្មែរលំដាប់កំពូលទាំង ៦ រូប តំណាងឱ្យកិត្តិយសជាតិ ឡើងប្រកួតជាមួយកីឡាករជើងខ្លាំងអន្តរជាតិ ៦ រូប មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងការប្រកួតដ៏កក្រើក និងពោរពេញដោយមោទនភាពជាតិ។
កីឡាករគុនខ្មែរដែលនឹងចូលរួមប្រកួតរួមមាន៖
ធឿន ធារ៉ា
ពេជ្រ សម្បត្តិ
ម៉ឺន មេឃា
អេ អាំរី ភូថង
បឺត សង្ឃឹម
គោរមៈ ច័ន្ទរាជ្យ
កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរ GANZBERG រស់ជាតិកម្រិតពិភពលោក ឈ្នះមេដៃមាស កម្រិតពិភពលោក ឆ្នាំ2026 ពី MONDE SELETION
កុំអោយមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យប្រចាំឆ្នាំ មួយឆ្នាំមានតែម្តង តស់ ណាត់គ្នា ទៅគាំទ្រ និងស្រែកហ៊ូរ នៅសង្វៀងGANZBERG Golden Boy Kun Khmer 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងជិតផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលគុនខ្មែរនឹងបន្លឺកិត្យានុភាពលើសង្វៀនអន្តរជាតិ ហើយប្រជាជនខ្មែរទាំងមូលនឹងរួមគ្នាគាំទ្រកីឡាករគុនខ្មែររបស់យើង ដើម្បីបង្ហាញពិភពលោកថា “គុនខ្មែរ គឺជាមោទនភាពជាតិ”។




