ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណ:ប្រតិភូ (ICRC)

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 107
ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណ:ប្រតិភូ (ICRC) ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណ:ប្រតិភូ (ICRC)
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦បានឲ្យដឹងថាដោយបានការអនុញ្ញាតពី ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa NAZEMI SALMA ប្រធានគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជាដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
 
កិច្ចជំនួបនេះបានផ្តោតទៅលើការផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗដែលពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងកិច្ចការដែលគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ។
 
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនិងការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូបមកកាន់មាតុភូមិវិញដោយសុវត្ថិភាព៕

អត្ថបទទាក់ទង