ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត និងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកខេត្តពោធិ៍សាត់

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 218
ឯកឧត្តម ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត និងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកខេត្តពោធិ៍សាត់ ឯកឧត្តម ប្រាក់ សុខុន ដឹកនាំឯកអគ្គរាជទូត និងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិធំៗប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋភៀសសឹកទាំងនេះ បានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាថៃ បានរំលោភឈ្លានពានលើទឹកដីកម្ពុជា ដោយបានរាយបន្លាលួសនិងដាក់ទូកុងតឺន័រចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ នៅពេលកន្លងមក បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ កាលថ្ងៃទី២៧ ធ្នូ ២០២៥។

ក្រសួងការបរទេសក៏បានដាក់លិខិតតវ៉ាបន្តបន្ទាប់ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងឡើយ៕

អត្ថបទទាក់ទង