ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមថៃឈ្លានពានបង្កផលប៉ះពាល់លើភូមិចំនួន៣៤០ ពលរដ្ឋជាង៩ម៉ឺ​ន​គ្រួសារ និងផ្ទៃដី៤៤ម៉ឺនហិកតា

ដោយ៖Sreyleak | 13 ម៉ោងមុន ព័ត៌មានទូទៅ 85
សង្គ្រាមថៃឈ្លានពានបង្កផលប៉ះពាល់លើភូមិចំនួន៣៤០ ពលរដ្ឋជាង៩ម៉ឺ​ន​គ្រួសារ និងផ្ទៃដី៤៤ម៉ឺនហិកតា សង្គ្រាមថៃឈ្លានពានបង្កផលប៉ះពាល់លើភូមិចំនួន៣៤០ ពលរដ្ឋជាង៩ម៉ឺ​ន​គ្រួសារ និងផ្ទៃដី៤៤ម៉ឺនហិកតា

នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូ CMAC និងអង្គការ NPA របស់អាមេរិកក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា» ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអាមេរិក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ។

ឯកឧត្តម ហេង រតនា បានបន្ថែមថា នេះគឺជាភារកិច្ចយ៉ាងសំខាន់ដែលអង្គភាពស៊ីម៉ាក់ត្រូវធ្វើការបោសសំអាត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយគាំទ្រដល់កម្ពុជា ក្នុងការបោសសំអាតមីនដែលបន្សល់ទុកពីសង្គ្រាមកម្ពុជា-ថៃ នាពេលនេះ ហើយកន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានរួមចំណែកជួយដល់ប្រទេសកម្ពុជា លើផ្នែកជាច្រើនក្នុងបេសកកម្មបោសសំអាតមីននេះផងដែរ៕