ខ្មែរប៉ុស្ដិ៍ Close

    បែកធ្លាយរូបថត Pre-wedding របស់លោក នី រតនានៅក្រៅប្រទេស ឡូយកប់!!!

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 1419

    មានមនុស្សច្រើនណាស់ដែលស្គាល់ កេរ្តិ៍ឈ្មោះ លោក​ នី រតនា ដែលជាតារាចម្រៀងដ៏ល្បីមួយរូបដែលបានជាប់លេខមួយក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol ​។ បច្ចុប្បន្នលោកជា តារាចម្រៀងនៅផលិតកម្ម ហង្ស មាស ដែលលោក នី រតនា មានទឹកដមសំលេង ទន់ ភ្លន់ ពិរោះដែល ពុកម៉ែ បងប្អូនកម្ពុជាមានការពេញចិត្តយ៉ាងខ្លាំង និងធ្វើការបោះឆ្នោតគាំទ្រលោកអោយក្លាយជាតារា ចម្រៀងមួយរូបដែលមានភាពល្បីល្បាញនាពេលបច្ចុប្បន្ន។

    ថ្មីៗ​នេះ​គេ​បានឃើញ​រូបថត Pre Wedding របស់​តារាចម្រៀង នី រតនា និង​គូ​ដណ្តឹង​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​បែប​សម័យមួយ​សន្លឹក យ៉ាង​ស្រស់ស្អាត​ដែល​មានការ​អះអាងថា​នេះ​គឺជា​រូបថត​ដែលតារា​ចម្រៀង​រូបនេះ​ថត​នៅក្នុង​ប្រទេស​ថៃ​សម្រាប់​ពិធី​មង្គល​របស់ខ្លួន​នៅ​ដើមឆ្នាំ​ខាងមុខនេះ ។ ប្រភព​នេះ​បាន​បន្ថែមទៀតថា នី រតនា និង​គូ​ដណ្តឹង បានជ្រើសរើស​ប្រទេស​ថៃ​ជា​កន្លែង​ថតរូប Pre Wedding ដែល​គេ​រំពឹងថា​កម្រង​រូបថត​របស់​តារាចម្រៀង​រូបនេះ​និង​មាន​ភាព​ទាក់ទាញ​មិនធម្មតា​នោះទេ ។​

    ​កន្លងមក​គេ​មិនទាន់​ឃើញ​តារា​រូប​ណា​ចេញទៅ​ថតរូប Pre Wedding នៅ​ប្រទេស​ថៃ​នោះទេ ។ បើតាម​ប្រភព​អ្នកសិល្បៈ​ដែល​ស្និទ្ធ ជាមួយ នី រតនា បានឱ្យដឹងថាពិធី​រៀបការ​របស់​ម្ចាស់​បទ​«​ប្រពន្ធ​អូន​លំបាក​ហើយ​» គ្រោង​និង​រៀបចំយ៉ាង​អធិកអធម​ដោយមាន​ការអញ្ជើញ​ភ្ញៀវ​ក្នុង​សិល្បៈ និង ក្រៅ​សិល្បៈ​ជាច្រើន ពីព្រោះ​លោក​និង​អនាគត​ភរិយា​សុទ្ធតែ​មានមុខមាត់​នៅក្នុងសង្គម ។

    ​ថ្វី​ត្បិត​មាន​គូ​ដណ្តឹង តែ នី រតនា នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ។ សព្វថ្ងៃនេះ​លោក​មមាញឹក​ទាំង​ការ​ច្រៀង និង សម្តែងរឿង​ភាគ​ទូរទស្សន៍ផងដែរ  ៕