អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា ២០១៧ – ២០១៨
ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ របស់សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរផងដែរដោយ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយករដ្ឋបាលស្តីទីសាលាខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយក នាយករង សាស្រ្តាចារ្យ និសិ្សត នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបងសរុបចំនួនជាង៣០០ នាក់ នៅសាលប្រជុំរបស់សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង ។