ខ្មែរប៉ុស្ដិ៍ Close

តារាចម្រៀងបេឡារុស្សអាយុ ២៦ ឆ្នាំបានទៅប្រទេសថៃ🇹🇭 ជាកន្លែងដែលនាងធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌល (Scam center) ហើយបន្ទាប់មកនាងត្រូវបានចាប់យកទៅលក់និងសំលាប់យកអាវៈយេវៈ នៅប្រទេសមីយ៉ាន់ម៉ា

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 335
តារាចម្រៀងបេឡារុស្សអាយុ ២៦ ឆ្នាំបានទៅប្រទេសថៃ🇹🇭 ជាកន្លែងដែលនាងធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌល (Scam center) ហើយបន្ទាប់មកនាងត្រូវបានចាប់យកទៅលក់និងសំលាប់យកអាវៈយេវៈ នៅប្រទេសមីយ៉ាន់ម៉ា តារាចម្រៀងបេឡារុស្សអាយុ ២៦ ឆ្នាំបានទៅប្រទេសថៃ🇹🇭 ជាកន្លែងដែលនាងធ្លាក់ចូលទៅក្នុងមជ្ឈមណ្ឌល (Scam center) ហើយបន្ទាប់មកនាងត្រូវបានចាប់យកទៅលក់និងសំលាប់យកអាវៈយេវៈ នៅប្រទេសមីយ៉ាន់ម៉ា

 

សារព័ត៌មានReuter ក៏ធ្លាប់ចុះផ្សាយដែរ ថា ពរលានយន្តហោះប្រទេសថៃគឺមានក្រុមបន្តាញScam center ចាំទទួលអ្នកដែលត្រូវគេបោកប្រាស់ដើម្បីលក់បន្តទៅប្រទេសភូមា ធ្វើការជាScam center ។

 

 យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសរួមទាំង Daily Mail កាលពីថ្ងៃទី ១៧ កន្លងទៅនេះ Vera Kravtsova អាយុ ២៦ ឆ្នាំជនជាតិបេឡារុស្សបានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃ🇹🇭 កាលពីខែមុនបន្ទាប់ពីទទួលបានសារដែលផ្តល់ការងារជាម៉ូដែលក្រៅម៉ោងហើយបានទៅសម្ភាសន៍។ 

 

ពេលមកដល់ប្រទេសថៃ Kravtsova ត្រូវបានចាប់ពង្រាត់ ភ្លាមៗដោយអង្គការឧក្រិដ្ឋកម្មក្នុងស្រុក(ប្រទេសសៀម🇹🇭)  ហើយនាំទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា។  នាង​ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន និង​ទូរស័ព្ទ​ដៃ រង​ការ​វាយដំ និង​ការ​គំរាម​កំហែង និង​បង្ខំ​ឱ្យ​ចូលរួម​សកម្មភាព​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។

កន្លែងដែលនាងត្រូវបានគេនាំយកទៅគឺជាតំបន់គ្មានច្បាប់មួយហៅថា “Scam Camping” ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលជាប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតខុសច្បាប់ដ៏ធំមួយដែលដំណើរការដោយមានការឃុបឃិតគ្នារវាងក្រុមក្មេងទំនើងចិន និងកងជីវពលក្នុងស្រុក។

អ្នក​ដែល​នាំ​មក​កន្លែង​នេះ​ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យ​ធ្វើ​ការ​បន្លំ​សំឡេង និង​កិច្ចការ​ផ្សេង​ទៀត។  ប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំ ឬមិនបានបំពេញតាមគោលដៅកំណត់ នោះពួកគេប្រឈមមុខនឹងការរំលោភ ការធ្វើទារុណកម្ម ឬការគំរាមកំហែងពីពេស្យាចារដោយបង្ខំ និងការដកសរីរាង្គចេញ ជាកន្លែងដែលនាងត្រូវបានបង្ខំឱ្យធ្វើការនៅលើគេហទំព័រណាត់ជួប ដោយជំរិតទារប្រាក់ពីបុរស (“romance scam, love fraud,”) ។

ក្រុម​គ្រួសារ​បាន​ប្រាប់​ថា ក្រោយបាត់ខ្លួន មានជនចំលែកតេប្រាប់ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​យក​ទៅ​លក់​សរីរាង្គ ហើយ​សព​ត្រូវ​បាន​បូជា​ហើយ ។

Link : https://www.chosun.com/english/world-en/2025/10/17/YW5UICDOURDCPFEF53TPKWIVGE/

 https://unn.ua/en/news/killed-and-sold-for-organs-former-participant-of-belarusian-the-voice-disappeared-in-myanmar-russian-media 

#reuter : ថៃ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​សម្រាប់​ជន​រង​គ្រោះ​ដែល​រង​ការ​ជួញ​ដូរ​ដោយ Reuters បាន​រក​ឃើញ ។ 

https://www.reuters.com/graphics/SOUTHEASTASIA-SCAMS/mypmxwdwwvr/

អត្ថបទទាក់ទង