ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ៖៤៣ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ត្រូវបានដោះលែងមកវិញ

ដោយ៖Sreyleak | ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 425
ក្រសួងការពារជាតិ៖៤៣ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ត្រូវបានដោះលែងមកវិញ ក្រសួងការពារជាតិ៖៤៣ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ត្រូវបានដោះលែងមកវិញ

 

យោងតាមការបង្ហាះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា 

រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជា ១៨រូបដោយខុសច្បាប់ហើយមិនទាន់ត្រូវបានដោះលែងមកវិញ។

គួររំលឹកផងដែរថា កងកម្លាំងកម្ពុជា ១៨ រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៤៣ថ្ងៃ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

It has been 43 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.

The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

អត្ថបទទាក់ទង