កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ
កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន អមដោយ លោកជំទាវទី១ លូអ៉ឺស អារ៉ាណេតា-ម៉ាកូស ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៩ ខែកញ្ញា ត្រូវបានបញ្ចប់ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ និងជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម៖





