ក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន(RBC) កម្ពុជា-ថៃ រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី- ត្រាត ថៃ បាននិងកំពុងចាប់ផ្តើមហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន(RBC) កម្ពុជា-ថៃ រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី- ត្រាត ថៃ បាននិងកំពុងចាប់ផ្តើមហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ បានចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។
យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ។
Spokesperson of the Ministry of National Defense of the Kingdom of Cambodia:
The Secretariat Meeting of the Cambodia-Thailand Military Region Border Committee (RBC) between the Military Region 5 of Cambodia and the Chanthaburi-Trat Border Defense Command of Thailand was co-chaired by Major General Sar Kimpak, Head of the Cambodian Secretariat, and Captain Kittiphon Kunsiripanyo, Head of the Thai Secretariat. The meeting commenced at 9.25AM on August 24, 2025, hosted by Cambodia, in Pailin Province, in accordance with the program agreed by both sides.
It is anticipated that the meeting would yield further positive results, allowing both sides to fully implement the ceasefire, restoring peace, stability, and normalcy to the relationship between the two countries. On data 24 August, 2025




