ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 228
កម្ពុជាសូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ កម្ពុជាសូមថ្លែងអំណរគុណប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ

 

សម្រាប់កម្ពុជា ការដោះមីននេះ អាចចាប់ផ្តើមបានភ្លាមនៅក្នុងតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន។ 

ដោយឡែក សម្រាប់តំបន់ទំនាស់ ដែលការខណ្ឌសីមាមិនទាន់ត្រូវបានកំណត់នៅឡើយ ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលថ្ងៃទី២៨ ខែកក្កដា និងក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី គឺ ជាជំហានដ៏សំខាន់ សម្រាប់សភាពការណ៍បច្ចុប្បន្ន ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនទាំងពីរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ប្រក្រតីឡើងវិញក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕m

អត្ថបទទាក់ទង