ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅវេលាយប់ម៉ោង ១២:០០ រំលងអាធ្រាត រហូតដល់ម៉ោង ៦:១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 231
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅវេលាយប់ម៉ោង ១២:០០ រំលងអាធ្រាត រហូតដល់ម៉ោង ៦:១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅវេលាយប់ម៉ោង ១២:០០ រំលងអាធ្រាត រហូតដល់ម៉ោង ៦:១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់

 

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា សភាពការណ៍ជួរមុខ ចាប់តាំងពីវេលាយប់ម៉ោង ១២:០០ រំលងអាធ្រាត ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង ៦:១៥ នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ទោះបីមានសភាពស្ងប់ស្ងាត់ក៏ដដោយ ក៏កងកម្លាំងរបស់កម្ពុជាស្ថិតការប្រុងប្រយ័ត្នក្នុងការអនុវត្តតួនាទីរបស់ខ្លួន យ៉ាងច្បាស់លាស់ និងពេញលេញ ហើយកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតលើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួក ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥ ហើយនេះគឺជាការប្តេជ្ញាច្បាស់លាស់សុចរិត ម៉ត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលគោរពអនុវត្តយ៉ាងពេញលេញដោយស្មោះត្រង់នូវលក្ខខណ្ឌនៃបទឈប់បាញ់គ្នា ធ្វើយ៉ាងណា ដើម្បីឆ្ពោះរកភាពកាន់តែប្រសើរឡើងឱ្យបានឆាប់រហ័សបំផុត៕

អត្ថបទទាក់ទង