ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 189
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ

 

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា មានការចុះផ្សាយពីសារព័ត៌មានថៃថា កម្ពុជា បានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ដែលការចុះផ្សាយនេះ មិនមែនជាការពិតនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ដែលផ្សាយចេញពីវិមានសន្តិភាព នៅល្ងាចថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ការចុះផ្សាយមួលបង្កាច់មកលើកម្ពុជាថាបានប្រើប្រាស់មីស៊ីលនោះ គឺជាការលាបពណ៌ចោទប្រកាន់លើកម្ពុជាតែ ប៉ុណ្ណោះ ហើយកម្ពុជា គ្មានភាពចាំបាច់ក្នុងការប្រើប្រាស់មីស៊ីលប្រភេទនេះទេ។

លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់នូវភាពអត់ធ្មត់ និងមានវិជ្ជាជីវៈ ប៉ុន្តែនៅតែ ប្រើសិទ្ធិក្នុងការការពារខ្លួនពីការរំលោភបំពានតាមគ្រប់រូបភាព៕

អត្ថបទទាក់ទង