ខ្មែរប៉ុស្ដិ៍ Close

អគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោកដែលជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិ អូតាវ៉ា គ្រោងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 232
អគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោកដែលជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិ អូតាវ៉ា គ្រោងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ អគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោកដែលជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិ អូតាវ៉ា គ្រោងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ

 

 

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានគូសបញ្ជាក់ថា កម្ពុជា មិនមែនកំពុងតែដាក់គ្រាប់មីនPMN-2ថ្មី នៅលើទឹកដីនៃខេត្តសៀមរាបនោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីន PMN-2 ធំជាងគេក្នុងពិភពលោក ហើយអគារនេះ ក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ។

នៅថ្ងៃចន្ទទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក! អាគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការ៉េមានទំហំ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ ហើយអគាររាងគ្រាប់មីននេះស្ថិតនៅក្នុងបរិវេណសារៈមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ!។ អគារនេះកសាងដោយក្រុមហ៊ុនជប៉ុន SATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន៕

អត្ថបទទាក់ទង