ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម កើត រិទ្ធ៖ ច្បាប់ស្តីពីដកសញ្ជាតិ នឹងត្រូវធ្វើឡើងស្របតាមនិយាមនិងស្តង់ដាអន្តរជាតិ

ដោយ៖Sisavong | ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 260
ឯកឧត្តម កើត រិទ្ធ៖ ច្បាប់ស្តីពីដកសញ្ជាតិ នឹងត្រូវធ្វើឡើងស្របតាមនិយាមនិងស្តង់ដាអន្តរជាតិ ឯកឧត្តម កើត រិទ្ធ៖ ច្បាប់ស្តីពីដកសញ្ជាតិ នឹងត្រូវធ្វើឡើងស្របតាមនិយាមនិងស្តង់ដាអន្តរជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់ស្តីពីដកសញ្ជាតិ នឹងត្រូវធ្វើឡើងស្របតាមនិយាមនិងស្តង់ដាអន្តរជាតិ ព្រោះក្រសួងយុតិ្តធម៌បានសិក្សាស្រាវជ្រាវពីបណ្តាប្រទេស នានារួចអស់ហើយ ដែលពុំមានអ្វីខុសប្លែកពីប្រទេសផ្សេងនោះទេ។

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា នៅក្នុងបណ្តាប្រទេសនានា គេយកមូលហេតុធំៗចំនួន៤ដែលអាចឱ្យប្រទេសនោះដកសញ្ជាតិពលរដ្ឋខ្លួនឯងបាន រួមមាន៖ ប្រព្រឹត្តក្បត់ជាតិ ប្រព្រឹត្តអំពើប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ មានភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ និងប្រព្រឹត្តប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិគេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា សម្រាប់នីតិវិធីបន្តក្នុងការកសាងច្បាប់ស្តីពីដកសញ្ជាតិ នឹងត្រូវដឹកនាំដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ៕

អត្ថបទទាក់ទង