កាន់តែធំ កាន់តែអស្ចារ្យ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST ជាមួយឆាកតន្ត្រីអន្តរជាតិធំសម្បើមមិនធ្លាប់មាន!
ភ្នំពេញ – GANZBERG នឹងនាំមកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតជាប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី 5 កក្កដា 2025 ដ៏ខ្លីខាងមុខនេះ នោះគឺមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិកាន់តែធំ កាន់តែអស្ចារ្យដែលមិនធ្លាប់មាននៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ក្រោមវត្តមានរបស់កំពូលក្រុម 2NE1 ដែលជា Queen of K-POP!
មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST នឹងធ្វើឱ្យហ្វេនៗ GANZBERG ក៏ដូចជាហ្វេនៗ K-POP ទទួលបានភាពរីករាយ រំជើបរំជួល កន្ត្រាក់អារម្មណ៍ ទប់ខ្លួនមិនជាប់អមដោយឆាកតន្ត្រីដែលកាន់តែធំលំដាប់ពិភពលោក ដំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេសដូចជាសិង្ហបុរី និងអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។
GANZBERG SUPER IDOL- I AM THE BEST ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រីដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើបរីករាយមិនអាចបំភ្លេចបាន និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់ ព្រោះមានភ្នាក់សន្តិសុខជាតិ និងអន្តរជាតិចាំយាមកាម។
កុំភ្លេចណ៎ា! ត្រៀមទន្ទេញបារ៉ូលបទចម្រៀងរបស់ Idol ដើម្បីច្រៀង និងរាំតាម Idol សប្បាយម៉ាអស់ដៃនៅថ្ងៃសៅរ៍ ទី 5 កក្កដា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់!
Brought to you by Beer GANZBERG

