ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងរៀបចំមូលនិធិដើម្បីគាំទ្រដល់កងទ័ពការពារព្រំដែន

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1526
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងរៀបចំមូលនិធិដើម្បីគាំទ្រដល់កងទ័ពការពារព្រំដែន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងរៀបចំមូលនិធិដើម្បីគាំទ្រដល់កងទ័ពការពារព្រំដែន

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាឱ្យចំគោលដៅនិងមានតម្លាភាព រាជរដ្ឋាភិបាលនឹងរៀបចំមូលនិធិមួយដើម្បីគ្រប់គ្រងថវិកាគាំទ្រដល់កងទ័ពរបស់យើង និងធ្វើការជាមួយគណៈបញ្ជាការសមរភូមិមុខដើម្បីធានាដោះស្រាយបញ្ហា និងចាត់ចែងថវិកានេះឱ្យចំគោលដៅកងទ័ពរបស់យើង។

ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះគុណថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលបានប្រទានចំពោះយោធា កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅព្រំដែនផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវបំផុសឱ្យមានចលនាគាំទ្រដល់កងទ័ពរបស់យើង និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងមហាចលនាដ៏ផុលផុសដើម្បីគាំទ្រដល់កងទ័ពរបស់យើង៕

 

អត្ថបទទាក់ទង