លោក ហ៊ីង ធីឫទ្ធិ ប្រកាសបដិសេធទាំងស្រុងនូវពាក្យចចាមអារាម ដែលថារូបលោកលាលែងពី គ.ជ.ប
លោក ហ៊ីង ធីឫទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ដោយអះអាងថា លោកសុំបដិសេធទាំងស្រុង នូវរាល់ពាក្យចចាមអារាម ដែលថារូបលោក លាឈប់ពីសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
សេចក្ដីប្រកាសព័ត៌មានរបស់លោក ហ៊ីង ធីឬទ្ធិ នៅរសៀលថ្ងៃអាទិត្យនេះ មានខ្លឹមសារយ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំ នៅរក្សាជំហបន្តការងារក្នុង គជប នេះជាបន្តទៀត ដើម្បីការពារផលប្រយោជន៍ របស់គណបក្សនយោបាយទាំងអស់ដែលចូលរួមបោះឆ្នោតរហូតដល់ចប់អាណត្តិ។ រាល់ពាក្យចចាមអារាម ឬឯកសារ ឬលិខិតទាំងឡាយណាដែលថា ខ្ញុំសុំលាលែង ឬសុំឈប់ពី គជប ខ្ញុំសូមដិសេធទាំងស្រុង» ៕