ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការកើនឡើងនៃផ្ទៃក្រឡាប្រទេសកម្ពុជាធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមមិនសប្បាយចិត្ត!

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 263
លិខិតមិត្តអ្នកអាន៖ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការកើនឡើងនៃផ្ទៃក្រឡាប្រទេសកម្ពុជាធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមមិនសប្បាយចិត្ត! លិខិតមិត្តអ្នកអាន៖ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការកើនឡើងនៃផ្ទៃក្រឡាប្រទេសកម្ពុជាធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមមិនសប្បាយចិត្ត!

ថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានធ្វើការព្រលយ ថា  ផ្ទៃក្រឡាប្រទេសកម្ពុជាបានកើន ឡើងបន្ថែមទៀតប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ ពោលគឺកើនពី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ ដែលតួលេខនេះបានវាស់វែងដោយប្រព័ន្ធបច្ចេកទេសច្បាស់លាស់ GIS ដែល ជាកម្មវិធីមួយរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១២។

ក្នុងពិធីជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្ទៃក្រឡាដែលកើនឡើងខាងលើនេះ មិនទាន់រាប់បញ្ចូលទាំងផ្ទៃដីកោះចំនួន៧១ ផ្ទៃសមុទ្រ និងតំបន់មួយចំនួន ដែលមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងជាមួយប្រទេសជិតខាងនៅឡើយផង។   ត្រង់ចំនុចនេះហើយដែលក្រុមប្រឆាំង គ្មានបក្ស គ្មានអ្នកគាំទ្រ គ្មានជម្រកច្បាស់លាស់  ព្រមទាំងកំពុងរត់ចោលស្រុកមួយចំនួនតូចបានកើតទុក្ខមិនសុខចិត្ត ដោយសារតែខ្លួនធ្លាប់តែទន្ទេញជាប់មាត់មិនដាច់ ថា ផ្ទៃដីប្រទេសកម្ពុជា «កាន់តែរួញទៅៗ» ដែលជាពាក្យប្រឌិត បំភ្លៃ  ដើម្បីទាក់ទាញចំណាប់អារម្មណ៍លើបញ្ហាជាតិនិយមជ្រុល ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាយូរមកហើយនោះ បែរជាត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែ លោក ហ៊ុន ម៉ាណែត បានប្រកាសថា ផ្ទៃដីប្រទេសកម្ពុជាមិនត្រឹមតែមិនរួញតូចទេ ថែមទាំងកើនឡើងទៅវិញ។ នេះហើយគឺជាអ្វីដែលពួកប្រឆាំងជ្រុលនិយមមួយតំបរស្វាដែលតាំងខ្លួនថា ជាអ្នកជំនាញខាងព្រំដែន ដែលមិនបានចូលសាលាមួយចំនួនតូចនោះ  កើតទុក្ខមិនសុខចិត្ត បែរជាងាកមកចោទនាយករដ្ឋមន្ត្រីកម្ពុជាថា កំពុងតែបន្លប់ចិត្តរាស្រ្ត ព្រោះពួកគេមិនហ៊ានទទួលស្គាល់ការពិត ដោយបារម្ភខ្លាចថា ការដែលខ្លួននិយាយកន្លងមក មិនមានការពិត និងបោកប្រាស់ប្រជាពលរដ្ឋខ្មែរ នោះនឹងបាត់បង់អស់អ្នកគាំទ្រតទៅទៀត។

 

បងប្អូនសាកគិតទៅមើលថា តើការគណនាផ្ទៃក្រឡាដីប្រទេសកម្ពុជាពីជំនាន់មុនរបស់អាណានិគមបារាំងឈរលើមូលដ្ឋានអ្វីយកមកគណនាដើម្បីឱ្យចេញជាផ្ទៃក្រឡា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនេះ ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា គិតមើលប្រហែលគេប្រើខ្សែធ្វើជាម៉ែត្រដើម្បីវាស់វែងហើយមើលទៅ ព្រោះនៅសម័យនោះមិនទាន់មានបច្ចេកទេសអ្វីទំនើបនោះទេ ។ តើការធ្វើបែបនេះ វាត្រឹមត្រូវ និងសុក្រឹត្យដែរឬក៏អត់? ចំណែកឯសម័យឥឡូវនេះ គឺគេប្រើប្រព័ន្ធGPS សម្រាប់វាស់វែងផ្ទៃដី ដែលជាបច្ចេកវិទ្យាមួយទំនើប ដែលគេទទួលស្គាល់ជុំវិញពិភពលោក តើមួយណាត្រឹមត្រូវជាង?  ខ្ញុំគិតថា សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រាកដជាទទួលយកការវាស់វែងតាមប្រព័ន្ធ GPS ហើយ ព្រោះពួកគាត់បានកំពុងតែប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការវាស់វែងដីធ្លីរបស់ពួកគាត់ ហើយប្រហែលមានតែក្រុមប្រឆាំងមួយក្តាប់តូច តួយ៉ាងដូចជាពួកអស់លោកអ្នកជំនាញព្រំដែនដែលមិនបានចូលសាលា  តួយ៉ាងដូចជា អ៊ុំ សំអាន និងគូកនតែប៉ុណ្ណោះដែលមិនទទួលស្គាល់ ហើយនៅតែចិញ្ចឹមចិត្តមិនស្តាប់ការពន្យល់បកស្រាយរបស់លោកនាយករដ្ឋមន្ត្រី និងអ្នកជំនាញកិច្ចការព្រំដែនកម្ពុជា ដោយនៅតែចចេសរិះគន់ទាំងងងឹតងងុល។

 

សព្វថ្ងៃនេះ មានតែពួកប្រឆាំងដែលកំពុងតែរស់នៅរសាត់អណ្តែត និងផ្ញើខ្លួននៅក្រៅប្រទេសតែប៉ុណ្ណោះ ដែលមិនចង់ឱ្យប្រទេសមានសុខសន្តិភាព និងមានភាពរីកចម្រើន  ពោល គឺពួកគេចង់ឃើញតែប្រទេសជាតិមានសង្គ្រាម ចលាចល បែកបាក់ផ្ទៃក្នុង និងបង្កើតឱ្យទៅជាការប្រឈមមុខដាក់គ្នាអំពីបញ្ហាព្រំដែនជាមួយប្រទេសជិតខាង បើឈានទៅរកការផ្ទុះអាវុធដាក់គ្នាទៀតគឺពួកគេរឹតតែត្រេកអរ។ នេះហើយជាការចង់បានរបស់ក្រុមក្បត់ជាតិមួយចំនួនតូចនោះ ពោលពួកគេគិតថា អ្វីៗដែលរដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើសព្វថ្ងៃនេះ សុទ្ធតែមិនត្រឹមត្រូវទាំងអស់ លើកលែងតែពួកគេធ្វើទើបត្រឹមត្រូវ។

 

មិនត្រឹមតែប៉ុណ្ណោះទេ ពួកក្រុមប្រឆាំងបែបមនោគមវិជ្ជាអានាធិបតេយ្យនិយមទាំងនោះ គេតែងតែញុះញង់និងអូសទាញបងប្អូនប្រជាពលរដ្ឋខ្មែរឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នយោបាយទុចរិតរបស់ពួកគេ ដោយបំផុសឱ្យងើបឡើងតវ៉ា ដូចជាព្រឹត្តការណ៍ CLV កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤  ព្រឹត្តិការណ៍កុប្បកម្មហិង្សាកាលពីឆ្នាំ២០១៣ និងថ្ងៃទី៩វិច្ឆិកា ជាដើម។ល។ ព្រោះពួកគេគិតថា បើការញុះញង់ និងបំផ្ទុះបាតុកម្មហិង្សាបានជោគជ័យ គឺជាគុណសម្បត្តិរបស់ពួកគេ តែបើបរាជ័យវិញ អ្នកដែលត្រូវជាប់ទោសទណ្ឌ ក៏មិនមែនជាពួកគេនោះដែរ គឺមានអ្នករងគ្រោះជំនួស ដែលជាប្រជាពលរដ្ឋស្លូតត្រង់ជាអ្នកប្រឈមនឹងបញ្ហាផ្លូវច្បាប់ ខ្លះជាប់ពន្ធនាគារ និងមានអ្នកខ្លះស្លាប់បាត់បង់ជីវិតទៅទៀត ដោយសារតែលុងក្នុងល្បិចកលដ៏អាក្រក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានអ្នកនយោបាយចាស់វស្សា សម រង្ស៊ី និងបក្ខពួកជាគូកន។

 

ផ្ទុយទៅវិញ ខ្មែរយើងគួតែមានមោទនភាព និងជំជឿទុកចិត្តចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានបញ្ជាក់នូវគោលជំហយ៉ាងច្បាស់លាស់និងម៉ឺងមាត់ចំពោះភាពដាច់ខាតក្នុងការការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឱ្យស្ថិតស្ថិរគង់វង្ស មិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ ក៏ដូចជាធានាបាននូវព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋនៃការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រទេសជិតខាងភូមិផងរបងក្បែរគ្នា ជាជាងការកើតមាននូវសង្គ្រាមបង្ហូរឈាម ។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបាននៅគង់វង្សយូរអង្វែង និងចូលរួមគ្នាទប់ស្កាត់ បំផ្លាញចោលរាល់សកម្មភាពញុះញង់ទាំងឡាយណា ដែលនឹងនាំសង្គមជាតិបែកបាក់ និងជួបនូវគ្រោះមហន្តរាយជាថ្មី៕

អត្ថបទដោយ៖  ពិន វិជ័យ ( អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)