ខ្មែរប៉ុស្ដិ៍ Close

២ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូលជាង១៣លានដុល្លារ កើនជាង១៧%ពីភ្ញៀវទេសចរណ៍បរទេស

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 213
២ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូលជាង១៣លានដុល្លារ កើនជាង១៧%ពីភ្ញៀវទេសចរណ៍បរទេស ២ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានចំណូលជាង១៣លានដុល្លារ កើនជាង១៧%ពីភ្ញៀវទេសចរណ៍បរទេស

កម្ពុជា ទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់ ត្រឹមរយៈពេល ២ខែ ដើមឆ្នាំ២០២៥ គឺមានការកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរទទួលបបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលា ចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០,១៤៣ដុល្លារផងដែរ។

គួរបញ្ជាក់ថា កំណើនភ្ញៀវទេសចរណ៍បរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជា មានការកើនឡើង គួរឱ្យកត់សម្គាល់ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ការកើនឡើងនេះ ត្រូវបានគេមើលឃើញថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងការជំរុញនិងលើកកម្ពស់វិស័យទេសចណ៍៕

អត្ថបទទាក់ទង