ខ្មែរប៉ុស្ដិ៍ Close

អ្នក​នាំ​ពាក្យ​បក្ស​កាន់អំណាច ប្រាប់​ពី​មូលហេតុត្រួសៗដែលនាំឲ្យ​គណបក្សប្រឆាំងត្រូវបានរំលាយ !

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 490
អ្នក​នាំ​ពាក្យ​បក្ស​កាន់អំណាច ប្រាប់​ពី​មូលហេតុត្រួសៗដែលនាំឲ្យ​គណបក្សប្រឆាំងត្រូវបានរំលាយ !អ្នក​នាំ​ពាក្យ​បក្ស​កាន់អាច ប្រាប់​ពី​មូលហេតុត្រួសៗដែលនាំឲ្យ​គណបក្សប្រឆាំងត្រូវបានរំលាយ !

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក សុខ ឥសាន​ អ្នក​នាំ​​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចែក​ចាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ ដោយ​ដាក់​ខ្លឹម​សារ​ថា មូលហេតុដែលនាំឲ្យ​គណបក្សប្រឆាំងត្រូវបានរំលាយ !
លោក សុខ ឥសាន បាន​សរសេរថា ហេតុ​ផល​ទាំង​នោះ​រួម​មាន​ ៖

១- មេដឹកនាំនិងក្រុមដឹកនាំគណបក្សប្រឆាំងបានលក់ក្បាលឲ្យមេក្លោងបរទេស ដេីម្បីដាក់ខ្លួនបម្រេីនយោបាយបរទេស ចង់បំផ្លាញប្រទេសជាតិខ្លួនឯង ដែលជាអំពេីក្បត់ជាតិ ។
២- ធ្វេីសកម្មភាពរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អនុវត្តផែនការយុទ្ធសាស្ត្រ យុទ្ធវិធីតាមការណែនាំរបស់បរទេស តាំងពីឆ្នាំ១៩៩៣ មក
៣- ធ្វេីសកម្មភាពយកជេីងរាទឹករហូត បំផ្លិចបំផ្លាញសមទ្ធិផលសង្គមជាតិ ជាពិសេស សន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខរបស់ប្រជាជន ។
៤- ធ្វេីសកម្មភាពវិច្ឆេទកម្ម វិទ្ធង្សនានយោបាយ សេដ្ឋកិច្ច វប្បធម៌ សតិអារម្មណ៏របស់ប្រជាជនគ្រប់បែបយ៉ាង បំណងទប់ស្កាត់ការរីកចម្រេីននិងឈានទៅមុខរបស់ប្រទេសជាតិ ។
៥- ជាន់ឈ្លីឆន្ទៈរបស់ប្រជាជនដែលបានបោះឆ្នោតឲ្យ៖
. មិនបំពេញតួនាទីភារកិច្ចជាតំណាងប្រជាជន
. ប្រមាថរដ្ឋធម្មនញ្ញ ជាន់ឈ្លីរដ្ឋធម្មនុញ្ញ
. ប្រមាថព្រះ​មហាក្សត្រ
. ប្រមាថសម្តេចប្រធានរដ្ឋសភាជាតិ
. ប្រមាថបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
. ប្រមាថប្រជាជនជាម្ចាស់ឆ្នោត
. មិនបំពេញតួនាទីភារកិច្ចជាតំណាងរាស្ត្រ ហេីយបេីកប្រាក់ខែរបស់រាស្ត្រ។

លោក សុខ ឥសាន បាន​គូសបញ្ជាក់​ថា​៖ អាស្រ័យដោយបានប្រព្រឹត្តល្មេីសទាំងឡាយខាងលេីនេះ ទេីបត្រូវប្រឈមមុខនឹងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីគណបក្សនយោបាយ ដែលផ្តល់ភ័ស្តុតាងឲ្យតុលាការកំពូលរកឃេីញពិរុទ្ធភាពធ្ងន់ធ្ងរ ត្រូវប្រេីឆន្ទានុសិទ្ធិសម្រេចរំលាយគណបក្សប្រឆាំងមួយនេះចោលជាស្ថាពរ ហេីយក្រុមមេដឹកនាំ១១៨ រូបត្រូវបានព្យួរសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ។
៦- បរទេសដែលជាមេក្លោង និងបក្ខពួកមានប្រតិកម្មយ៉ាងខ្លាំង ដេីម្បីជួយសង្គ្រោះអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ ។ តែទោះខិតខំយ៉ាងណាក៏មិនអាស្តារបានដែរ ។ បញ្ហានេះមិនបញ្ហានយោបាយទេ តែជាបញ្ហាផ្លូវ​ច្បាប់សុទ្ធសាធដែលកេីតចេញពីទង្វេីល្មេីសច្បាប់។
៧- ការខិតខំដាក់គំ​នាបមកលេីរាជរដ្ឋាភិបាល គឺជាការចង់បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាប៉ុណ្ណោះ ។
៨- មានតែប្រជាជនកម្ពុជាទេដែលជាអ្នកមានសិទ្ធិសម្រេចជោគវាសនារបស់ប្រទេសកម្ពុជា ។ ប្រែត អាដាំ មិនមែនជាតំណាងប្រជាជនកម្ពុជា និងក៏គ្មានសិទ្ធិបោះឆ្នោតនៅកម្ពុជាដែរ ។ កត្តាកំណ់ត់គឺប្រជាជនកម្ពុជាទូទាំងប្រទេស កម្មករនិយោជិតកម្ពុជា កងកម្លាំងប្រដាប់អាវយធនៅតែបន្តគាំទ្រសម្តេច​តេជោ​ ហ៊ុន សែន ឲ្យធ្វេីជានាយករដ្ឋមន្ត្រីជារៀងរហូតតទៅ មិនមែនបរទេសណាអាចកំណត់ជំនួសប្រជាជនកម្ពុជាបានជាដាច់ខាត ។
៩- មានការឃោសនាមួលបង្កាច់មេដឹកនាំមួយចំនួនដែលបានស្លាប់ទៅហេីយ៖
– លោកសាដាំ ហ៊ូសេន ប្រទេសអុីរ៉ាក់ ស្លាប់ដោយសារមានការចោទថារបបសាដាំហ៊ូសេនផលិតអាវុធគីមីដែលបណ្តាលឲ្យមាន​គ្រោះថ្នាក់ដល់ពិភពលោក ។ តែមេក្លោងផលិតនិងប្រេីប្រាស់អាវុធគីមីនៅកម្ពុជាបែរជាធ្វេីមិនដឹងមិនព្ញពីរឿងខ្លួនឯង ។
– លោកមួអាម៉ា ហ្គាដាហ្វី ប្រទេស លីប៊ី តាមឯកសារទម្លាយឲ្យ​ដឹងថាមកពីមេយក្សមួយបានជំពាក់ប្រាក់លីប៊ីដល់ទៅ ៤០០០០០លានដុល្លារ ហេតុនេះហេីយបានជាសម្លាប់លោកប្រធានាធិតីលីប៊ីក្នុងបំណងរំលាយបំណុលចោល ។
– រឿងប្រទេសមួយចំនួនទៀតលេីពិភពលោក កេីតឡេីងដោយសារមេក្លោងបដិវត្តន៏ព៌ណ យកអាយ៉ងជាដៃផ្តួលរំលំ ដោយសារផលប្រយោជន៏មេក្លោង ។
-ឥឡូវចង់ចូលលូកដៃមកប្រទេសកម្ពុជាទៀត តែចៃដន្យអាយ៉ងភ្លេីតភ្លេីននឹងជ័យជំនះជំហ៊ានដំបូងស្រាប់តែបង្ហាញភ័ស្តតាងឯកសារជាក់ស្តែង បណ្តាលឲ្យជាប់កុនទាំងមេទាំងកូនតែម្តង ។

បញ្ហាដែលកេីតឡេីងគឺពិតណាស់កេីតចេញពីនយោបាយអនុត្តរភាពនិយម និងចក្រព័ត្រនិយមរបស់មេក្លោងមហាយក្សខាងលិចមកឃុបឃិតជាមួយអាយ៉ងក្នុងប្រទេស ហេីយបង្វែរថាជាការមិនពេញចិត្តរបស់ប្រជាជនទៅវិញ ៕

អត្ថបទទាក់ទង