ខ្មែរប៉ុស្ដិ៍ Close

តើការប្រារព្ធ «ទិវាជ័យជម្នះ៧មករា» ធ្វើឡើងក្នុងគោលបំណងអ្វី?

ដោយ៖ Sreyleak ​​ | ម្សិលមិញ ម៉ោង 11:17 am ព័ត៌មានទូទៅ 164
តើការប្រារព្ធ «ទិវាជ័យជម្នះ៧មករា» ធ្វើឡើងក្នុងគោលបំណងអ្វី? តើការប្រារព្ធ «ទិវាជ័យជម្នះ៧មករា» ធ្វើឡើងក្នុងគោលបំណងអ្វី?

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា យើងប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករាជាប្រវត្តិសាស្រ្ត នេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធនេះ ក៏ជាការចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិដើម្បីផ្តួលរំលំរបប ប្រល័យពូជសាសន៍និងការពារការរស់ឡើងវិញរបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពសង្គម៕