ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋយល់ពីសច្ចភាពនៃប្រវត្តិសាស្រ្តឱ្យបានច្បាស់ដើម្បីជៀសវាងការយល់ច្រឡំនិងបកស្រាយខុស

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 53

នៅក្នុងឱកាសអញ្ជើញជាអធិបតី «ខួបលើកទី៤៧ឆ្នាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីរំដោះប្រទេស និងសង្រ្គោះប្រជាជនX១៦ខេត្តត្បូងឃ្មុំ» នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេស និងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង កម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកនៅក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគមនិយមបារាំង ហើយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈានទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជថាក់ថា ចំណុចខាងលើនេះ ជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលប្រជាជននៃប្រទេសយើងទាំងពីរ ត្រូវយល់ឱ្យច្បាស់ដើម្បីជៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយណាមួយដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង៕

អត្ថបទទាក់ទង