ខ្មែរប៉ុស្ដិ៍ Close

៥​ខែ ​ដើមឆ្នាំ​២០២៤ ការ​នាំ​ចេញ​ផលិតផលក្នុងវិស័យ​កាត់ដេរនៅកម្ពុជា មានការកើនឡើង ដែលមាន​ទឹកប្រាក់​ជិត ​៥​ពាន់​លាន​ដុល្លារ

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 95

បើ​យោង​តាមទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​១០ ខែមិថុនា​ ឆ្នាំ២០២៤ កម្ពុជា​ បាន​​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរកើនឡើង​ចំនួន ២០,៦៩ ភាគរយ ក្នុង​រយៈពេល៥ខែ​ដំបូង​ឆ្នាំ២០២៤ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៣ ដែល​រក​ចំណូល​បាន​ ៤,៨៩ ពាន់​លាន​ដុល្លារ​។ ​សន្ទុះ​នៃ​ការ​នាំ​ចេញ​កើនឡើង​វិញ​នេះ ក្រោយ​ពី​មានការ​ធ្លាក់​ចុះ​ អស់​រយៈពេល​ជិត១៨ខែ ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០២២។

វិស័យ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ មិន​ត្រឹមតែ​ជាទី​ពឹង​ផ្នែក​សេដ្ឋកិច្ច​តាម​រយៈ​ការ​នាំ​ចេញ​សម្រាប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជិត​មួយ​លាន​នាក់ផង​ដែរ​។ ប្រមាណ ៤៨ ភាគរយនៃ​ប្រាក់​ចំណូល​នាំ​ចេញ​សរុប​របស់​កម្ពុជា​ មាន​ចំនួន​ ១០ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង ខែមករា​ ដល់​ខែឧសភា ឆ្នាំ២០២៤ បាន​មក​ពី​ការ​នាំ​ចេញ​សម្លៀក​បំពាក់ស្បែកជើង និង​ទំនិញ​ធ្វើ​ដដំណើរនេះឯង។

តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត ផ្នែក​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​វិស័យ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ មានដំណើរ​ការ​ល្អ​ក្នុង​អំឡុង ខែមករា​ ដល់ខែឧសភា ឆ្នាំ២០២៤ ដោយ​បាន​បង្កើន​ការ​នាំ​ចេញ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

 

អត្ថបទទាក់ទង