ខ្មែរប៉ុស្ដិ៍ Close

ចុម!! នេសាទនៅណាត្រីច្រើនម៉េសគ្រប់ហ្មង!!! (មានវីដេអូខាងក្រោម)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 3

ត្រីជាប្រភេទអាហារមួយដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមិនថានៅប្រទេសកម្ពុជាឡើយ មានបណ្តាប្រទេសជាច្រើនដែលយកសាច់ត្រីធ្វើជាអាហារយ៉ាងសំខាន់ផងដែរ។​ ត្រីមានច្រើនប្រភេទណាស់ ប្រភេទពូជត្រីខ្លះមានកំណើនកើនឡើងកាន់តែខ្លាំងរីឯប្រភេទពូជត្រីខ្លះក៏នឹងកំពុងឈានទៅរកការផុតពូជផងដែរ។ រីឯការនេសាទនៅតាមតំបន់មួយចំនួន ពុំសូវមានត្រីសំរាប់អោយប្រជាពលរដ្ឋធ្វើការនេសាទទេ ព្រោះតែកត្តាអំណោយផលសណ្ឋានដី ទីកន្លែង និងចំណេះដឹងប្រជាជនដែលកំពុងរស់នៅតំបន់នោះពុំសូវមានការយល់ដឹងផ្នែកនេសាទទើបធ្វើអោយការនេសាទខុស ធ្វើអោយត្រីនៅតំបន់នោះមានការខ្សត់ខ្សោយទៅៗ លុះត្រាតែអាជ្ញាធរមូលដ្ឋានតំបន់នោះមានចំណាត់ការតឹងរឹងទៅលើផ្នែកច្បាប់នេសាទ ទើបធ្វើអោយប្រភេទត្រីខ្លះមានការកើនឡើងឡើងវិញបាន។

រីឯតំបន់ខ្លះទៀតមានលក្ខណៈអំណោយផលតាំងពីដើមមក បូករួមនិងពុំសូវមានមនុស្សរស់នៅតំបន់នោះទៀតទើបធ្វើអោយកន្លែងនោះសំបូរទៅដោយធនធានធម្មជាតិច្រើន។ ដូចនៅក្នុងវីដេអូខាងក្រោមការនេសាទត្រីបានយ៉ាងច្រើនឧបមា ដោយមិននឹកស្មានដល់ និងដែលជារឿងដ៏អស្ចារ្យមួយសម្រាប់អ្នកនេសាទត្រី និងទស្សនិកជនដែលកំពុងមើលផងដែរ ហើយអ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងថាកន្លែងនោះនៅកន្លែងណា ស្រុកណា ខេត្តណា ប្រទេសណា ផងដែរ។ តែសូមអាធ្យាស្រ័យផងដែរក្រុមយើងខ្ញុំពុំសូវដឹងទីកន្លែងនោះទេ គ្រាន់តែជាការចែករំលែកអោយទស្សនិកជនដឹង។