ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងល្អ! ប្រទះឃើញកូនផ្សោតទើបកើតថ្មី ១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 52

    នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥:១០នាទី ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន១ក្បាល នៅអន្លង់កាំពី ខេត្ដក្រចេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល។

    សូមជម្រាបជូនថា នេះគឺជាកូនផ្សោតទី៧ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ ជាមួយនឹងដំណឹងដ៏រីករាយនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ៕

    អត្ថបទទាក់ទង