ខ្មែរប៉ុស្ដិ៍ Close

    បងប្អូន អ៊ំពូមីង​ តាយាយ បានកំពុងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើតរៀងៗខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 78

    តាមរយៈការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ហើយក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូន អ៊ំពូមីង តាយាយទៅកាន់ភូមិដ្ឋានរបស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ រីករាយសាទរទទួលទេវតាឆ្នាំថ្មី​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀបចំនៅរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង​ តាយាយប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម​ និងសុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ។

    រាជធានីភ្នំពេញ, ព្រឹកថ្ងៃសុក្រ ទី១២​ មេសា ២០២៤