ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងសមិទ្ធផលធំៗនោះទេ ប៉ុន្តែថែមទាំងកសាងឡើងដោយទឹកដៃកូនខ្មែរទៀតផង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 207

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពរបស់កម្ពុជាមិនត្រឹមតែអាចកសាងនូវអ្វីកាន់តែធំ កាន់តែល្អប្រសើរនោះទេ ប៉ុន្តែថែមទាំងកសាងដោយទឹកដៃកូនខ្មែរ ហើយនេះជាអ្វីដែលជាគោលការណ៍របស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាល់ការវិនិយោគ ការទាក់ទាញការវិនិយោគ និងការបណ្តុះបណ្តាលផ្សេងៗត្រូវផ្សារភ្ជាប់គ្នាពីការផ្ទេរជំនាញ ហើយការទាក់ទាញមកបន្ថែមទៀតដើម្បីធានាបង្កើតការងារ បង្កើនបច្ចេកវិទ្យា បង្កើនសមត្ថភាព និងម្ចាស់ការខ្លួនឯង ជាពិសេសនៅក្នុងវិស័យកសិកម្មនេះគឺសំខាន់ណាស់៕

អត្ថបទទាក់ទង