ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅកាសែត និងវិទ្យុមួយនៅក្រៅប្រទេស កុំបង្ខូចឈ្មោះមន្រ្ដីរបស់កម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 70

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើពាក្យមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដោយវិទ្យុមួយនៅក្រៅប្រទេស គឺមិនមានវិជ្ជាជីវៈនោះទេ ហើយមន្រ្តីរបស់រាជរដ្ឋាភិបាល គឺបានយល់ច្បាស់ពីការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយសម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្ងង់ដល់ថ្នាក់មិនស្គាល់ពាក្យ BOT នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោងអភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង