ខ្មែរប៉ុស្ដិ៍ Close

រម្លឹកព្រះរាជសកម្មភាពអ្នក​ម្នាង អ៊ុក ផល្លា សម្តែងក្នុង​រឿង “​រាជ​បុរី ” លាត​ត្រដាងពី​ជីវិត​នាថការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 46
រម្លឹកព្រះរាជសកម្មភាពអ្នក​ម្នាង អ៊ុក ផល្លា សម្តែងក្នុង​រឿង “​រាជ​បុរី ” លាត​ត្រដាងពី​ជីវិត​នាថការ រម្លឹកព្រះរាជសកម្មភាពអ្នក​ម្នាង អ៊ុក ផល្លា សម្តែងក្នុង​រឿង “​រាជ​បុរី ” លាត​ត្រដាងពី​ជីវិត​នាថការ

ឆ្លងកាត់ជីវិតជានាដការដ៏ល្បីល្បាញកាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ អ្នកម្នាង អ៊ុក ផល្លា បានលះបង់ និងបន្សល់ស្នាដៃជាច្រើនក្នុង​វិថីសិល្បៈ ក្នុងនោះមានទាំងការសម្តែងរបាំ និងសម្តែងក្នុងខ្សែភាពយន្ត។

“រាជ​បុរី” ជាស្នា​​ព្រះហស្ត​​និពន្ធ​ និង​ដឹកនាំ​សម្ដែង​ដោយ សម្ដេច​ក្រុមព្រះនរោត្តម​រណឫទ្ធិ ហើយអ្នក​ម្នាង​ អ៊ុក ផល្លា បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​រឿង​នេះដែរ។​ រឿង​នេះ​អ្នក​ម្នាង​សម្តែងជា​តួ​ឯក ជា​មួយ​លោក ជា សំណាង ព្រម​ទាំង​មាន​ការ​ចូល​រួម​សម្ដែង​ពី​ លោក សុភា ដេវីដ អ្នក​ស្រី​ ឌឿ តារា​ស៊ី និង​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​ទៀត។​

​ភាព​យន្ត​មាន​រយៈពេល​ប្រមាណ​ជាង​ជិត​១​ម៉ោង​កន្លះ ​បាន​ជ្រើស​យក​ទីតាំង​ថត​​​លើ​ទឹក​ដី​ដ៏​ប្រសិទ្ធិ​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប ព្រម​ទាំង​​ទទួល​បាន​ការគាំ​ទ្រ​​យ៉ាងសកម្ម​ពី​សម្ដេចព្រះរៀមនរោត្តម បុប្ផា​ទេវី។

“រាជ​បុរី” និយាយ​ពី​ជីវិត​នាថ​ការ​​ ដែល​ប្រឹង​ប្រែង​លើ​របាំ​សិល្បៈ ប៉ុន្តែជួប​រឿង​ស្នេហា​មិន​សម​បំណង​ ព្រម​ទាំង​បង្កប់​ន័យ​អប់រំ​ឲ្យ​អ្នក​ទស្សនា​ចេះ​ស្រលាញ់​ថែ​រក្សា​របាំ​ឲ្យ​បាន​គង់វង្ស​ និង​ថែរក្សា​ចម្លាក់​បុរាណ​ កុំ​យក​ទៅ​លក់​​ឲ្យ​បរទេស​ដើម្បី​មាស​ប្រាក់​៕

សូម​អញ្ជើញ​​យាង​ទត និង​ទស្សនា៖ ​​​

អត្ថបទទាក់ទង