ខ្មែរប៉ុស្ដិ៍ Close

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ចេញញាត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកសារ 130

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ចេញញាត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យជាប្រចាំចំពោះមន្ត្រីគ្រប់កម្រិតដែលស្ថិតនៅ ក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងករណីរកឃើញថា មន្ត្រីរូបណាបានប្រើប្រាស់ និងមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

    ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមប្តេជ្ញាចិត្តអនុវត្តនូវបទបញ្ជារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលនិងអង្គភាព ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។

    អត្ថបទទាក់ទង