ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានគុណភាពខ្ពស់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 21

សម្តេចធិតតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំយុវជន និងកីឡា ថាបានដាក់ចេញផែនការគោលនយោបាយ និងកម្មវិធីកែទម្រង់ ដើម្បីជំរុញការចូលរៀន ព្រមទាំងបានលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសគឺការកែទម្រង់នៅថ្នាក់ឧត្តមសិក្សាតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាលា សាស្ត្រចារ្យ និងដៃគូសហប្រតិបត្តិការនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ ច្បាស់លាស់ មនសិកា វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា និងជាមូលធនដ៏ល្អសម្រាប់ប្រទេសជាតិ៕

អត្ថបទទាក់ទង