ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌននៅកម្ពុជានៅពេលអនាគតខាងមុខទៀតនេះ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 67

នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេច នឹងបន្តចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនៃសាសនាឥស្លាមកម្ពុជានៅពេលអនាគតខាងមុខទៀតនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះគណៈកម្មាធិការរៀបចំពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាម ដែលមានឯកឧត្តម ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើងដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជាក្រោមម្លប់សន្តិភាព៕

អត្ថបទទាក់ទង