ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅតែជាគោលនយោបាយអាទិភាពខ្ពស់ជាងគេ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 37

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជារបៀបវារៈអាទិភាពនៅក្នុងយុទ្ធសាស្ត្រចតុកោណទាំងបួន នៅក្នុងដំណាក់កាលរបស់រាជរដ្ឋាភិបាលក្នុង៤នីតិកាលបន្តបន្ទាប់កន្លងទៅ ដែលបានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលមានទាំងអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ នៅក្នុងមូលដ្ឋាននេះ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់លើកម្មវិធីកែទម្រង់នេះ ដោយកំណត់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារបៀបគោលនយោបាយអាទិភាពរបស់ខ្លួន នៅក្នុងមុំទី២ នៃស្នូលនៅក្នុងមុំទី៣ ក្នុងបរិស្ថានគ្របដណ្តប់របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ៕

អត្ថបទទាក់ទង