ខ្មែរប៉ុស្ដិ៍ Close

បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបង្ហាញក្តីរីករាយ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រួលជួយធ្វើលិខិតឆ្លងដែនជូនពួកគាត់នៅប្រទេសកូរ៉េផ្ទាល់តែម្តង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 19
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបង្ហាញក្តីរីករាយ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រួលជួយធ្វើលិខិតឆ្លងដែនជូនពួកគាត់នៅប្រទេសកូរ៉េផ្ទាល់តែម្តង បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបង្ហាញក្តីរីករាយ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រួលជួយធ្វើលិខិតឆ្លងដែនជូនពួកគាត់នៅប្រទេសកូរ៉េផ្ទាល់តែម្តង

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ បានរៀបចំយុទ្ធនាការធ្វើលិខិតឆ្លងដែនថ្មីនៅប្រទេសកូរ៉េ ជូនដល់ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងបំពេញការងារនៅប្រទេសកូរ៉េ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើលិខិតឆ្លងដែននៅកម្ពុជាដូចមុនទៀតឡើយ។

ឥឡូវនេះពលរដ្ឋកម្ពុជារស់នៅកូរ៉េអាចធ្វើលិខិតឆ្លងដែនថ្មីនៅពេលលិខិតឆ្លងដែនចាស់ហួសសុពលភាព ឬខូច នៅប្រទេសកូរ៉េតែម្តង ជាក់ស្តែងពួកគាត់បានលើកឡើងថា មានភាពងាយស្រួល ចំណាយតិច ហើយស្ថានទូតបានធ្វើជូនពួកគាត់នៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានទៀត ពិតជាពិសេសណាស់។

គួរបញ្ជាក់ថា នេះគឺជាការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕

អត្ថបទទាក់ទង