ខ្មែរប៉ុស្ដិ៍ Close

ស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានពីការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សភ្លើងទៀន២នាក់ និងច្រានចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 121
ស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានពីការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សភ្លើងទៀន២នាក់ និងច្រានចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានពីការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សភ្លើងទៀន២នាក់ និងច្រានចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពីការចាប់ខ្លួនថ្នាក់ដឹកនាំ២នាក់របស់គណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានច្រានចោលការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់គណបក្សភ្លើងទៀន និងការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួនចំពោះបញ្ហានេះផងដែរ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ លើបុគ្គលចំនួន២នាក់៖

*ទី១៖ ឈ្មោះ ម៉ា ចិន្តា អាយុ៥៤ឆ្នាំ។ លោក ម៉ា ចិន្តា មានតួនាទីជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ។
*ទី២៖ ឈ្មោះ ហាក់ កុសល អាយុ៤២ឆ្នាំ។ លោក ហាក់ កុសល មានតួនាទីជាលេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំខ្លួនជនខាងលើប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង