ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនមានលុយច្រើនទេ ប៉ុន្តែរដ្ឋក៏មិនអត់ទឹកចិត្តដែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 73

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំឡុងពេលជំងឺរាតត្បាត សេដ្ឋកិច្ចត្រូវបានផ្អាក ហើយមនុស្សជាច្រើនបានបាត់បង់ការងារ បន្ទាប់ពីនោះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើអោយវិបត្តិថាមពលនៅអឺរ៉ុបធ្លាក់ចុះ។ ពិតណាស់ សេដ្ឋកិច្ចយើងកើនឡើងមួយចំនួន ប៉ុន្តែវាប៉ះពាល់មួយចំនួន និងវិបត្តិថាមពលផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រជាកសិករសប្បាយចិត្តរឿងស្រូវឡើងថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃវិញ ដូច្នេះរាជរដ្ឋាភិបាលត្រូវមានវិធានការដោះស្រាយក្នុងកម្រិតណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្ពាធអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏មានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមសម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាដែលអនុវត្តចាប់ពីចុងឆ្នាំ ២០២២ មកដល់ពេលនេះអ្នកដែលទទួលផលប្រយោជន៍ពីការជួយនេះ មានចំនួនជាង ៤៩ ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១,៨សែននាក់ដែលរាជរដ្ឋាភិបាលជួយបន្ថែមតទៅទៀត។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនមានលុយច្រើនទេ ហើយរដ្ឋក៏មិនអត់ទឹកចិត្តដែរ តិចក្តីច្រើនក្តីរាជរដ្ឋាភិបាលត្រូវជួយប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង