ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រសួងស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានជាដាច់ខាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 84
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រសួងស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានជាដាច់ខាត សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រសួងស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានជាដាច់ខាត

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅមានការកាប់ព្រៃ និងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា កិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់៕

អត្ថបទទាក់ទង